(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,៤៦៦,៩៣៧ នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៥៣,២០១នាក់ផងដែរ។
ប្រទេសឥណ្ឌូនេស៊ី នៅតែជា ប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិក អាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៤៦២,៨០០នាក់ (ស្លាប់ ៩៧,២៩១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៦០៥,៧៦២នាក់ (ស្លាប់ ២៨,០៩៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,១៤៦,១៨៦នាក់ (ស្លាប់ ៩,៤០៣នាក់)
* ថៃ ឆ្លងចំនួន ៦៣៣,២៨៤នាក់ (ស្លាប់ ៥,១៦៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣០៦,៣៥៤នាក់ (ស្លាប់ ១០,០៦១នាក់)
* វៀតណាម ឆ្លងចំនួន ១៦១,៧៦១នាក់ (ស្លាប់ ១,៦៩៥នាក់)
* កម្ពុជា ឆ្លងចំនួន ៧៨,៤៧៤នាក់ (ស្លាប់ ១,៤៤២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៥,២១៣នាក់ (ស្លាប់ ៣៨នាក់)
* ទ្បាវ ឆ្លងចំនួន ៦,៧៦៥នាក់ (ស្លាប់ ៧នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៣៨នាក់ (ស្លាប់ ៣នាក់)៕