(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៩៨នាក់ បន្ថែមទៀត ខណៈអ្នកជំងឺ៣នាក់ បានស្លាប់ និងជាសះស្បើយ ៧១នាក់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
យោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលរក ឃើញថ្មីនេះ ករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៦ ដល់ទី១៨ គឺជា ករណីមានប្រភពចម្លងចេញពីផ្សារចារឈូក និងករណីទី១៩ ដល់ទី២២ ជាករណីមានប្រភព ចម្លងចេញ ពីមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
ករណីទី២៣ ជាករណីឆ្លងបន្តពីអ្នកជំងឺឈ្មោះ លាស់ ហេង, ករណីទី២៤ ដល់ទី២៧ គឺជាករណី មានប្រភពចម្លងពីអ្នកដំណើរមកពីរាជធានី ភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ និងករណី ទី២៨ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពី ខេត្តបាត់ដំបង។
រីឯករណីទី២៩ ដល់ទី៣៤ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លង ច្បាស់លាស់នៅឡើយ។ ចំពោះករណីទី៣៥ ដល់ទី៩៨ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ ខេត្តសៀមរាប ហើយ ជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
ដោយឡែកអ្នកជាសះស្បើយទាំង ៧១នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យា ល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិតរួមមាន៖
១៖ ឈ្មោះ ប៊ុន លីម៉េង ភេទប្រុស អាយុ ៨២ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ អ្នកជំងឺបានស្លាប់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣៖៣០នាទី ដោយជំងឺរលាក សួត បង្កដោយមេរោគកូវីដ-១៩។
២៖ ឈ្មោះ ឆែម ធឿន ភេទស្រី អាយុ៥៧ឆ្នាំ អាសយដ្ឋាននៅភូមិទម្រឹង ឃុំរើល ស្រុកពួក ដែល វិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ អ្នកជំងឺបានស្លាប់នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២១ វេលាម៉ោង០២៖០០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
៣៖ ឈ្មោះ ម៉ម ម៉េត ភេទប្រុស អាយុ៧៥ឆ្នាំ អាសយដ្ឋាននៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុក ជីក្រែង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។ អ្នកជំងឺបានស្លាប់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយ មេរោគកូវីដ-១៩។
សូមបញ្ជាក់ថា មកដល់ពេលនេះខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤,០២០នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២,០៩៥នាក់ ស្លាប់ ៤៥នាក់ និង ១,៨៨០នាក់ កំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការ ខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយ ប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសារ រៀងៗខ្លួន ឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិន អនុវត្តកាតព្វកិច្ចចត្តាឡីស័ករដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤ /០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕