សកម្មជននិស្សិតគាំទ្រលទ្ធិប្រជាធិបតេយ្យ១២នាក់កាលពីថ្ងៃ២២កក្កដា ត្រូវបានអាជ្ញាធរចោទ ប្រកាន់ថាប្រមាថស្តេចនិងបះបោរប្រឆាំងដោយសារតែពួកគេបានចូលរួមនិងដឹកនាំការជួបជុំតវ៉ាមួយកាលពីឆ្នាំមុន ដែលបានទាមទារអោយកែទំរង់របបរាជានិយមមិនអាចប៉ះបានរបស់ថៃ។
ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលមានសមាសភាពភាគច្រើនជាសកម្មជននិស្សិត បានចាប់ ផ្តើមកាលពីមួយឆ្នាំមុនដោយសារតែការមិនសប្បាយចិត្តរបស់សាធារណជនចំពោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់ អូចា ។
ការទាមទារសំខាន់មួយរបស់ពួកគេគឺកែទំរង់របបរាជានិយម ជាបញ្ហាមិនអាចប៉ះពាល់បានតែវាបែរ ជាត្រូវបានលើកមកជជែកពិភាក្សាជាសាធារណៈដោយសារតែការជួបជុំទាមទារជាច្រើនលើកដឹកនាំដោយក្រុមនិស្សិតដែលបានទាក់ទាញអ្នកចូលរួមរាប់ម៉ឺននាក់។
ក្នុងការប្រឆាំងតវ៉ាមួយកាលពីខែតុលាឆ្នាំមុន មនុស្សរាប់ពាន់នាក់នាំគ្នាដើរទៅកាន់ស្ថានទូតអាឡឺម៉ង់ ដោយបង្ហាញការមិនគោរពព្រះមហាក្សត្រ ដែលបានចំណាយពេលភាគច្រើននៅដំណាក់របស់ទ្រង់នៅទីនោះ។
មេធាវីរបស់ពួកគេម្នាក់បាននិយាយថា «១២នាក់ត្រូវបានចោទប្រកាន់ក្រោមច្បាប់១១២(ច្បាប់ប្រឆាំងការប្រមាថស្តេច) និងច្បាប់លេខ១១៦(បះបោរប្រឆាំង)ហើយជនជាប់ចោទវ័យក្មេងបំផុតមានអាយុ២០ឆ្នាំ។ហេតុផលចម្បងចំពោះការចោទប្រកាន់នេះគឺ ការជួបជុំតវ៉ានិងថ្លែងសុន្ទរកថានៅមុខទូតអាឡឺម៉ង់»៕