ខេត្តឧត្តរមានជ័យ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន៧១នាក់ ក្នុងនោះពលករមកពីប្រទេស ថៃ៦៣នាក់, ខណៈជាសះស្បើយ១៤នាក់

ខេត្តឧត្តរមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៧១រណីបន្ថែមទៀត និងជាសះស្បើយ១៤នាក់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែល ទទួលបាននៅយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ ថា ក្នុងចំណោមអ្នកជំងឺដែលរកឃើញថ្មីទាំង៧១នាក់ខាងលើនេះ គឺមានអ្នកជំងឺចំនួន ៦៣នាក់ ជាពលករ និងអ្នកធ្វើដំណើរមកពីប្រទេសថៃ៕

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖