ព័រតូរីកូនឹងដកចេញការតម្រូវឱ្យពាក់ម៉ាស់សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់

អភិបាលដែនដីព័រតូរីកូ លោក ប៉េត្រូ ពែរលុយស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១កក្កដាថាអ្នកចាក់វ៉ាក់សាំងពេញលេញនៅព័រតូរីកូនឹងមិនចាំបាច់ពាក់ម៉ាស់ទៀតនោះទេចាប់ពីសប្តាហ៍ក្រោយតទៅជាមួយករណីលើកលែងមួយចំនួនតូច។

លោកក៏និយាយផងដែរថាការរឹតត្បិតចំនួនមនុស្សនៅគ្រប់អាជីវកម្មទាំងអស់នឹងត្រូវដកចេញ ខណៈចំនួនករណីឆ្លង ស្លាប់ និងដេកពេទ្យដោយសារកូវីដ១៩នៅទូទាំងដែនដីអាម៉េរិកមួយនេះនៅតែបន្តធ្លាក់ចុះ។

វិធានការទាំងពីរនឹងចូលជាធរមាននៅថ្ងៃទី ៥ ខែកក្កដា។លោកពែរលុយស៊ីនិយាយថា “ជារៀងរាល់ថ្ងៃ យើងកាន់តែខិតជិតទៅរកភាពធម្មតាវិញ”។ទោះយ៉ាងណា រដ្ឋមន្ត្រីសុខាភិបាលរបស់ព័រតូរីកូលោក កាឡូស មែលឡាដូ និយាយថា ម៉ាស់នៅតែត្រូវទាមទារឱ្យពាក់សម្រាប់មនុស្សគ្រប់គ្នា ដែលទៅមន្ទីរពេទ្យ ការិយាល័យរបស់វេជ្ជបណ្ឌិត ឬ គ្លីនិកធ្មេញ។

លោកបានបន្ថែមថា ម៉ាស់ក៏តម្រូវឱ្យពាក់សម្រាប់អ្នកដែលមានអាយុតិចជាង ១២ ឆ្នាំផងដែរ។លោកបន្តថាថា “វាសំខាន់ណាស់ដែលយើងត្រូវការពារអ្នកដែលងាយរងគ្រោះ”៕