គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមិថុនានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៤.៨១លាននាក់ ស្លាប់ជាង ៩.២៩ម៉ឺននាក់

គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៨១២,៥៨៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩២,៩៣៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,១៣៥,៩៩៨នាក់ (ស្លាប់ ៥៧,៥៦១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤០៣,៥៨៨នាក់ (ស្លាប់ ២៤,៤៥៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៣៩,២៦៦នាក់ (ស្លាប់ ៥,០០១នាក់)
* ថៃ ឆ្លងចំនួន ២៤៩,៨៥៣នាក់ (ស្លាប់ ១,៩៣៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៥៤,៣៨៥នាក់ (ស្លាប់ ៣,៣០៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៥៥៣នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៤៨,៥៣២នាក់ (ស្លាប់ ៥៥៦នាក់)
* វៀតណាម ឆ្លងចំនួន ១៦,០៤១នាក់ (ស្លាប់ ៧៦នាក់)
* ទ្បាវ ឆ្លងចំនួន ២,១១០នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៥៩នាក់ (ស្លាប់ ៣នាក់)៕