តាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃ ព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថាក្រសួងសុខាភិបាលប្រទេសវៀត ណាមនៅ ថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន២១៩ ករណី បន្ថែមទៀត ក្នុងនោះមាន២១១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៨ករណីទៀតជាករណី នាំចូល។
ក្នុងចំណោមករណីឆ្លងសហគមន៍ទាំង ២១១នាក់ខាងលើ ភាគច្រើនត្រូវបានរកឃើញ នៅខេត្ត Bac Giang ដែលមានចំនួន៩២ករណី។ នៅខេត្ត Bac Ninh បានរកឃើញ៤៥ករណី, ទីក្រុងហូជីមីញ ៥៣ករណី និងទីក្រុងហាណូយ០៤ករណី។ ក្រៅពីនោះគឺត្រូវបានរាយការណ៍ចេញពី ខេត្តផ្សេងៗ ទៀត។
សរុបមក ប្រទេសវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៩,៧៨៤នាក់ ក្នុងនោះស្លាប់ ៥៥នាក់ និងជាសះស្បើយ៣,៧០៨នាក់៕