ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត លុបចោលការរៀបរៀនសូត្រ ហ្វឹកហាត់អំពីបោះឆ្នោតសាកល្បង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ម្សិលម៉ិញនេះ បានថ្លែងសារពិសេសមួយ ដោយបញ្ជាក់ថាសម្តេចបានស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) ដើម្បីលុបចោលនូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បង នៅថ្ងៃ ទី២០ មិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដោយសារតែវាមិនចាំបាច់ ខណៈពេលនេះកម្ពុជាកំពុង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕