ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ មន្ត្រីសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺ covid-19 ពីរនាក់ទៀតដែលជាអញនកប៉ះពាល់ផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ស្តើង ជាដែលបានទទួលមរណភាពនៅសារជំងឺកូវីដ-១៩ កាលពីសប្តាហ៍មុន។
ស្ត្រីទាំងពីរនាក់ក្នុងនោះ មានស្ត្រីម្នាក់អាយុ ៧៧ឆ្នាំជាភរិយារបស់លោកវេជ្ជបណ្ឌិតស្ដើង ជា និងស្ត្រីអាយុ ៦៩ឆ្នាំម្នាក់ទៀតរស់នៅផ្ទះជាមួយគ្នា ឋិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ជាមួយគ្នានេះ មន្ដ្រីសុខាភិបាល បានអះអាងថា នៅមានមនុស្សម្នាក់ទៀត ដែលឧស្សាហ៍ចេញចូលផ្ទះរបស់លោក ស្ដើង ជា ដែលជាអ្នករស់នៅផ្ទះជិតខាង ហើយមន្ដ្រីជំនាញកំពុងធ្វើការងារនេះ ។
គួររំលឹកថា លោកវេជ្ជបណ្ឌិត ស្តើង ជា បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩ ខណៈលោកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ លោក គឺជាជនរងគ្រោះទី៤ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈមកទល់ពេលនេះ កម្ពុជាមានជនរងគ្រោះសរុប ៥នាក់ហើយ ដែលបានស្លាប់ដោយសារជំងឺកាចសាហាវនេះ ៕