ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៩នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន២៧នាក់ និង ២នាក់ជាករណីនាំចូលពីក្រៅប្រទេស ជាមួយគ្នានេះ ក៏មានអ្នកជំងឺចំនួន ៣៤នាក់បានជាសះស្បើយ និងអ្នកជំងឺកំពុងបន្តសម្រាកព្យាបាលចំនួន ៧៧៧នាក់។
សូមអានខ្លឹមសារលម្អិត ដូចខាងក្រោម ៖