ភ្នំពេញ ៖ តារាកំប្លែងនាយ ក្រឹម បានសរសេររៀបរាប់ពីហេតុការណ៍ខ្លះៗដែលនាំឲ្យកញ្ញា ស្រីពីន ជាតារាកំប្លែងឆ្លងជំងឺកូវីដ-១៩ និងមានការជាប់ពាក់ព័ន្ធមនុស្សជាច្រើនទៀត។
តារាកំប្លែងល្បីឈ្មោះនាយ ក្រឹម បានរៀបរាប់ហេតុការណ៍នោះថា ក្នុងកម្មវិធី«សំណើចចុងសប្ដាហ៍» ដែលលោកជាអ្នកដឹកនាំថតនោះ បានហៅតារាកំប្លែងមួយចំនួន ក្នុងនោះក៏មានស្រីពីន និងម្ដាយស្រីពីន ដែរ ដែលបានចេញថតនៅថ្ងែទី ៤.៣.២០២១ សម្រាប់ចាក់ផ្សាយនៅថ្ងែអាទិត្យទី ៧.៣.២០២១។
លុះដល់ថ្ងែទី ៦.៣.២០២១ ស្រីពីន បានទទួលថត MV ឲ្យផលិតកម្មហង្សមាស ជាមួយក្មួយស្រី សួស វីហ្សា ។ ពេលនោះស្រីពីន មកពីថតវិញ ស្រីពីន បានប្រាប់ក្នុងគ្រុប LiNE «សំណើចចុងសប្ដាហ៍» ថា មកពីថតវិញ មានបញ្ហាក្ដៅខ្លួន។ ហើយក្អក និងផ្ដាស់សាយផង។ លោកបានឆាតប្រាប់ឲ្យញុំថ្នាំ ហើយហាមកុំចេញក្រៅផ្ទះ ការពារក្រែងលមានបញ្ហាអ្វីកើតឡេីង។ ពេលនោះស្រីពីន ក៏ធ្វើតាមក្រុមការងារ រហូតដល់ថ្ងែទី ៨.៩.១០ ខែ ៣.២០២១ មានក្រុមតារាហង្សមាសផ្ទុះជំម្ងឺ កូវីដ19 មកភ្លាមពេលនោះក្មួយស្រី សួស វីហ្សាបានធ្វើ តេស្តថ្ងែ ៩.៣.២០២១ អវិជ្ជមានថ្ងែ ១៧.៣.២០២១ អវិជ្ជមានដល់ថ្ងែទី ២២.៣.២០២១ ក្មួយសួស វិហ្សាមាន (វិជ្ជមានកូវីដ19តែម្ដង)។
រយៈពេលនោះដែរ ស្រីពីន បានឆាតក្នុងគ្រុបថា ម្ដាយនាងបានឈឺ នាងក៏បានយកម្ដាយមកពេទ្យឯកជនសម្រាកមួយរយៈខ្លី រួចហើយលោកបានប្រាប់អោយបញ្ចូនទៅពេទ្យរុស្ស៊ី ថ្ងែទី ២០.៣. ២០២១ តែម្ដង។ រយៈពេល ៤ថ្ងែប៉ុណ្ណាះ ម្ដាយ ស្រីពីន បានស្លាប់នៅថ្ងែ ២៣.៣.២០២១ ឥឡូវស្រីពីន នៅរង់ចាំសំណាក ពីលោកពេទ្យផ្ដល់ដំណឹង ពេលនេះស្រីពីន កំពុងស្ថិតនៅពេទ្យរុស្ស៊ី នៅឡើយ។
ទោះជាយ៉ាងនេះក្តី នាយក្រឹម បានបញ្ជាក់ថា ក្នុងរយៈពេល ២០ថ្ងែ លោក និងក្រុមកំប្លែងផ្សេងទៀត មិនបានជួបមុខ ស្រីពីន និងម្ដាយស្រីពីន នោះទេ ហើយក្នុងរយៈពេល ២០ថ្ងែមកនេះ ក្រុមការងាររបស់លោក ក៏គ្មានអ្វីប្រែប្រួលទេ សុខភាពធម្មតា៕