គ្រប់វត្តអារាមនៅទូទាំងកម្ពុជានឹងទូងស្គរមួយថ្ងៃ ៥ដងដើម្បីរំឭកឲ្យទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ បានចេញសារាចរណែនាំដល់ប្រធានមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ឲ្យសហការជាមួយព្រះមេគណ ព្រះគ្រូអនុគណ ធ្វើការណែនាំទៅគ្រប់វត្តអារាមទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យវាយគង ជួង រគាំងទូងស្គរ ព្រមៗគ្នាទាំងអស់ ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុងប្រយ័ត្នដោយអនុវត្តនូវវិធានការ “៣ការពារ និង ៣កុំ ” របស់ប្រមុខរាជរដ្ឋាភិបាលនិងតាមការណែនាំរបស់ក្រសួងសុខាភិបាលរហូតដល់ចប់ព្រឹត្តិការណ៍ ២០កុម្ភៈឱ្យបាន ៥ដងក្នុងមួយថ្ងៃ ទៅតាមពេលវេលាមួយដែលបានកំណត់។

សូមអានបន្ថែមនូវសារាចរណែនាំទាំងស្រុងដូចខាងក្រោម ៖