រដ្ឋបាលខេត្តត្បូងឃ្មុំប្រកាសបិទទីតាំងចំនួន៥ បន្ទាប់ពីរកឃើញមន្ត្រីនគរបាលម្នាក់ឆ្លងជំងឺ covid 19

ខេត្តត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកធ្វើចរាចរណ៍ចេញចូលចំពោះប្រជាពលរដ្ឋរស់នៅក្នុងបណ្ដាទីតាំងមួយចំនួនស្ថិតនៅក្នុងសង្កាត់សួង ក្រុងសួង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ការប្រកាសផ្អាកជាបណ្តោះអាសន្ននេះ បន្ទាប់ពីរកឃើញថា លោក ឡេង ពៅ អាយុ ៤២ឆ្នាំមានអាសយដ្ឋានស្នាក់នៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានមុខរបរជាមន្ត្រីនគរបាលជាតិនៃស្នងការនគរបាលខេត្តត្បូងឃ្មុំ ដែលមានផ្ទុកមេរោគ covid-19 ហើយបានធ្វើដំណើរនឹងទំនាក់ទំនងទៅទីតាំងទាំងនោះ។

សូមអានបន្ថែមនូវសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម ៖