ខេត្តសៀមរាប ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូអមដំណើរ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំការជួរមុខ នៅយោធភូមិ ភាគទី៤ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះ ។
គួរបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កងកម្លាំងប្រដាប់អាវុធ និងជនអាទិភាពមួយចំនួននៅកម្ពុជា បានអនុវត្តដោយផ្អែក លើគោលការណ៍ស្ម័គ្រចិត្ត។
បើគិតចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ស៉ីណូហ្វាម (Sinopharm) របស់ចិនលើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ៧៥,១៩៨នាក់ ខណៈចាក់លើកទី២បានចំនួន ៤៧០៩នាក់រួចមកហើយ ៕