ភ្នំពេញ ៖ វ៉ាក់សាំង AstraZeneca/SII ចំនួន ៣២៤.000 ដូស បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីយប់ម៉ិញ និងត្រូវបានដឹកជញ្ជូនទៅរក្សាទុក នៅឃ្លាំងឱសថកណ្តាលរបស់ក្រសួងសុខាភិបាល មុនពេលផ្តល់ជូនក្រុមពលរដ្ឋអាទិភាព ដូចជាក្រុមដែលប្រឈមខ្ពស់នឹងការឆ្លងមេ រោគកូវីដ-១៩ និងអ្នកងាយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយ សារមេរោគនេះ។ វ៉ាក់សាំងកូវីដ-១៩ បន្ថែមទាំងនេះ នឹងផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជានូវមធ្យោបាយដ៏មានអនុភាពមួយទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលព្រឹកថ្ងៃទី០៣ ខែមីនានេះ។
ទោះជាយ៉ាងនេះក្តី វ៉ាក់សាំងតែមួយមុខនឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺនេះឡើយ។ ការបន្តអនុវត្តវិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះនៅតែចាំបាច់ ដូចជាការធ្វើតេស្ត ការគោរពវិធានការចត្តាឡីស័ក ការពាក់ម៉ាស់ ការលាងសម្អាតដៃ និងការរក្សាគម្លាត សុវត្ថិភាពជាដើម។
វ៉ាក់សាំងចំនួន ៣២៤.000 ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សាំងសរុប ចំនួន ១,១ លានដូស ដែលយន្តការ COVAX នឹងផ្តល់ជូនប្រទេសកម្ពុជា ជាដំណាក់កាលនៅត្រឹមបំណាច់ ខែឧសភា។ ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថា នឹងទទួលបានបរិមាណវ៉ាក់សាំងសម្រាប់ ២០% នៃប្រជាពលរដ្ឋសរុប (ប្រហែល៧លាន ដូស) ពីយន្តការ COVAX ដែលនឹងដឹកជញ្ជូនមកជាបន្ត បន្ទាប់នៅក្នុងឆ្នាំ នេះ។ យន្តការCOVAX គឺជាកិច្ចខិតខំជាសកលដែលមិនធ្លាប់មាន ពីមុនមក ដើម្បីផ្តល់ឱ្យប្រទេ សទាំងអស់ នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកប ដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យន្តការ COVAX គឺជាកម្មវីធីដឹកនាំដោយ Gavi CEPI និងអង្គការសុខភាពពិភពលោក (WHO) សហការជាមួយយូនីសេហ្វ។ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗ គេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីយន្តការ COVAX ។
ដោយសារការផ្គត់ផ្គង់វ៉ាក់សាំង នៅទូទាំងសកលលោកមានកម្រិត រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ លទ្ធកម្មវ៉ាក់សាំងតាមរយៈមធ្យោបាយជាច្រើន ដែលបំពេញទៅតាមស្តង់ដារសុវត្ថិភាព ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បី ការពារប្រជាពលរដ្ឋ។ ការចាក់វ៉ាក់សាំងដំបូងបង្អស់ត្រូវបានធ្វើឡើងកាល ពីថ្ងៃទី១០ ខែកុម្ភៈ ហើយគិតមកដ ល់ពេលនេះ មានមនុស្សជាង ៦៥.000 នាក់បានចាក់វ៉ាក់ សាំង។ ការមកដល់នៃវ៉ាក់សាំងបន្ថែមនេះ គឺជាជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅគោលដៅរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋឱ្យបាន១០លាននាក់។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា “នៅដំណាក់កាលដំបូងៗនៃការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនេះ អាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា គឺសង្គ្រោះជីវិត តាមរយៈការការពារបុគ្គលិកសុខាភិបាលជួរ មុខ អ្នកដែល ប្រឈមខ្ពស់ទៅនឹងការឆ្លងជំងឺកូវីដ ១៩ ឬអ្នក លងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារតែមេរោគវីដ ១៩។ នេះគឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីប្រើប្រាស់វ៉ាក់សាំងដែលបរិមាណផ្គត់ផ្គង់នៅមានកម្រិត ក្នុង គោលបំ ណងសម្រេចឱ្យបានលទ្ធផលជាអតិបរមានៅដំណាក់កាលដំបូងនេះ។ វ៉ាក់សាំងមិនត្រឹមតែជួយ ជីវិតប៉ុណ្ណោះទេ វាក៏ជួយពន្លឿនការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យអ្នកគ្រប់គ្នាបន្តអនុវត្តតាមវិធីការពារខ្លួន ៣ការពារ និង៣។ វិធីការពាររួមមាន ពាក់ម៉ាស់ លាងដៃ ញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព ១,៥ម៉ែត្រ ហើយសកម្មភាពគួរចៀសវាងទាំងបីរួមមាន កុំទៅ កន្លែង បិទជិត កន្លែងមានមនុស្សកុះករ និងកុំប៉ះពាល់គ្នាជាដើម។ សូមនៅផ្ទះប្រសិនបើអ្នកមានជំងឺ គ្រុនក្តៅ ឬ សង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ និងសូមស្វែងរកជំនួយសុខាភិបាលភ្លាមៗ ឬទូរសព្ទទៅលេខ ១១៥។
បើតាមផែនការជាតិស្តីពីការផ្តល់ និងការចាក់វ៉ាក់សាំងរបស់កម្ពុជា (NDVP) ក្រុមអាទិភាព រួមមាន បុគ្គលិកសុខាភិ បាល និងបុគ្គលិកបំពេញការងារសំខាន់ចាំបាច់ ដែលកំពុងចូលរួមក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង ពលរដ្ឋចាស់ជរា និងមនុស្សពេញវ័យដែលមានជំងឺប្រចាំកាយជាដើម។ ដោយ សារតែការផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិត ព្រោះតែតម្រូវការខ្ពស់នៅទូទាំងសកលលោក ការចាក់វ៉ាក់សាំងដល់ក្រុម អាទិភាពទាំងនេះ នឹងធ្វើឡើងជាបណ្តើរៗ និងជាដំណាក់កាលៗ៕