ថ្ងៃនេះ កម្ពុជារកឃើញករណីកូវីដ១៩ឆ្លងថ្មីចំនួន២៤នាក់ទៀត សរុបអ្នកជំងឺកំពុងព្យាបាលកើនដល់៣៦៦នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២៤នាក់ថ្មីទៀត ដែលសុទ្ធតែជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និងមានអ្នកជំងឺជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៨៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៧៨នាក់ និងអ្នកជំងឺចំនួន៣៦៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕