កិច្ចប្រជុំគណៈគណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ

ភ្នំពេញ ៖ កិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈអចិន្ត្រៃយ៍របស់មន្ត្រី។

សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានរៀបចំឡើងក្នុងបរិការ ណ៍ដែលពិភពលោកកំពុងប្រឈមមុខនឹងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ កាន់តែសាហាវ ស្មុគស្មាញ និងក្នុងទ្រង់ ទ្រាយកាន់តែធំ ដែលបានបង្កឱ្យមានផលប៉ះពាល់ យ៉ាង ធ្ងន់ធ្ងរដល់សុខភាពសាធារ ណៈ វិស័យសេដ្ឋកិច្ចនិងសង្គម ព្រមទាំងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។

កន្លងមកព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានឆ្លងកាត់ការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដែលបានទប់ស្កាត់និងបញ្ចប់ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍នៃការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ចំនួនពីរលើកគឺ លើកទី១ហៅថា «ព្រឹត្តិការណ៍ ៣ វិច្ឆិកា ២០២០» និងលើកទី២ជា ព្រឹត្តិការណ៍នៃការឆ្លងរាលដាលចូលក្នុងសហគមន៍ជាលើក ដំបូងហៅថា «ព្រឹត្តិការណ៍សហគមន៍ ២០២០ »។ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកតែ ព្រឹត្តិការណ៍ពីរលើកមុនៗ។ “ជាលើកទី៣ ដែលហៅថា «ព្រឹត្តិការណ៍សហគមន៏ ២០ កុម្ភ: នៅមានសភាពធ្ងន់ធ្ងរ នឹងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍មុន។

សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវ អនុវត្តដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យ សង្គមនិងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដល់ការ គ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេង ទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះមាន ៦ជំពូក និង១៨មាត្រា ដែលមានចែងអំពីទោសប្បញ្ញត្តិ ហើយត្រូវបញ្ជូនទៅសុំការ អនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៕