ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញទីតាំង និងពេលវេលាសម្រាប់ចាក់វ៉ាក់សាំងស៉ីណូហ្វាមរបស់ចិន ដើម្បីប្រឆាំងជំងឺកូវីដ-១៩
គ្រូពេទ្យ បុគ្គលិក មន្ដ្រីសុខាភិបាល និងកងកម្លាំងនគរបាលជាតិ នៅតាមបណ្ដារាជធានី-ខេត្តទាំងអស់ ត្រូវបានក្រសួងសុខាភិបាលរៀបចំដាក់ពេលវេលាសម្រាប់ចាក់វ៉ាក់សាំងបង្កើតកូវីដ-១៩ ទៅតាមទីកន្លែងចំនួន១០ ខុសៗគ្នា។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងសម្រាប់ក្រុមមន្ត្រីខាងលើនេះ នឹងចាប់ផ្តើមពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ទៅតាមទីកន្លែងដូចខាងក្រោមនេះ ៖
*ទី១៖ រាជធានីភ្នំពេញ៖ មន្ទីរពេទ្យរាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មន្ទីរពេទ្យបង្អែកច្បារអំពៅ, មន្ទីរពេទ្យបង្អែកដង្កោ, មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ, មន្ទីរពេទ្យបង្អែកចតុមុខ, មន្ទីរពេទ្យបង្អែកសម្ដេចឪ-សម្ដេចម៉ែ និងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង
*ទី២៖ ខេត្តបាត់ដំបង៖ មន្ទីរពេទ្យខេត្តបាត់ដំបង, មន្ទីរពេទ្យបង្អែកមោងឫស្សី, មន្ទីរពេទ្យបង្អែកសង្កែរ, មន្ទីរពេទ្យបង្អែកសំពៅលូន និងមន្ទីរពេទ្យបង្អែកថ្មគោល
*ទី៣៖ ខេត្តបន្ទាយមានជ័យ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី, មន្ទីរពេទ្យបង្អែកថ្មពួក, មន្ទីរពេទ្យបង្អែកប៉ោយប៉ែត, មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ
*ទី៤៖ ខេត្តឧត្តរមានជ័យ៖ មន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យបង្អែកអន្លង់វែង
*ទី៥៖ ខេត្តប៉ៃលិន៖ មន្ទីរពេទ្យខេត្ដប៉ៃលិន
*ទី៦៖ ខេត្តកោះកុង៖ មន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រែអំបិល
*ទី៧៖ ខេត្តព្រះសីហនុ៖ មន្ទីរពេទ្យខេត្តព្រះសីហនុ
*ទី៨៖ ខេត្តស្វាយរៀង៖ មន្ទីរពេទ្យខេត្តស្វាយរៀង, មន្ទីរពេទ្យបង្អែករមាសហែក, មន្ទីរពេទ្យបង្អែកជីភូ, មន្ទីរពេទ្យបង្អែកស្វាយទាប និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល
*ទី៩៖ ខេត្តពោធិ៍សាត់៖ មន្ទីរពេទ្យខេត្តពោធិ៍សាត់, មន្ទីរពេទ្យបង្អែកបាកាន, មន្ទីរពេទ្យបង្អែកក្រគរ និងមន្ទីរពេទ្យបង្អែកក្រវ៉ាញ
*ទី១០៖ ខេត្តកែប៖ មន្ទីរពេទ្យខេត្តកែប។
គួរជម្រាបថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៤ ៦០៩នាក់ ក្នុងនោះស្ត្រីមានចំនួន ១.៦០៣នាក់៕