អ្នកសារព័ត៌មានប្រឈមការឃាត់ខ្លួនភ្លាមបើនៅតែថតយកព័ត៌មានក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ

ភ្នំពេញ ៖ ថ្លែងនៅក្នុងប្រជុំប្រចាំសប្តាហ៍ ឯ.ឧ. ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថតយកព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរដែលហាមឃាត់ពេលកំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន។

ឯ.ឧ. រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍បបែបនេះនៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះ។

ឯ.ឧ. រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងបញ្ជាក់ថា ៖ « បើអ្នកសារព័ត៌មាន នៅតែមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ចមានសិទ្ធិចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង ។ ដូច្នេះអ្នកសារព័ត៌មាន ត្រូវយល់បានច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថា ខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិថតបានគ្រប់ទី កន្លែង ដោយត្រូវយល់ពីការងាររបស់សមត្ថកិច្ច»៕