ព្រឹកស្អែក នៅទីស្តីការគណ៖រដ្ឋមន្ត្រីនឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់របស់ខេត្តព្រះសីហនុ»

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដ» នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹក នៅបន្ទប់ជាន់ផ្ទាល់ដី របស់អគារសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

បើតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។

គួរជម្រាបថា វាគ្មិនដែលនឹងអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ គឺមន្ត្រីតំណាងរដ្ឋបាលខេត្តព្រះសីហនុ និង ឯ.ឧ. ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាអ្មកដឹកនាំសម្រេចសម្រួលកម្មវិធីទាំងមូល៕