កម្ពុជា បន្តរកឃើញកូវីដ-១៩ ថ្មី ចំនួន ១ករណីដែលជាពលករមកពីថៃ និងមានអ្នកជាសះស្បើយ ៣នាក់

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន១នាក់ទៀត ឆ្លងជំងឺកូវីដ១៩ និងមានករណីជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៣នាក់ផងដែររ។

គិតត្រឹមម៉ោង៧ ៖ ០០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៩២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣៧៤នាក់ និងអ្នកជំងឺ១៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕