លោកឧកញ៉ា ហេង សុវណ្ណា សមាជិកក្រុមការងារកណ្តាលថ្នាក់ជាតិ ចុះជួយស្រុកព្រៃនប់ និងលោកជំទាវនាំយកអំណោយសំភារៈនិងថវិកាជូនមន្ទីរពេទ្យមូលដ្ឋានសមុទ្រ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែ បុស្សឆ្នាំជូត ឯកស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ខែ ធ្នូឆ្នាំ២០២០  លោកឧកញ៉ា ហេង សុវណ្ណា ហៅ  (ហ៊ិន ត្រឹង) សមាជិក ក្រុមការងារកណ្តាលថ្នាក់ជាតិ ចុះជួយស្រុកព្រៃនប់ និង លោកជំទាវ ហ៊ួត ស៊ីថា   លោក វិរៈនាវីឯកថោង បាន និង លោក ស្រី បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និង នាំយកអំណោយ សំភារៈប្រើប្រាស់  និង ថវិកាជូន មន្ទីរពេទ្យមូលដ្ឋានសមុទ្រ និង ជូន អង្គភាព  កងកាំ ភ្លើងធំ ការពារអាកាស។

ថ្លែងក្នុងឱកាសនេះដែរ លោក ឧកញ៉ា  ហេង សុវណ្ណា  សមាជិកក្រុមការងារ កណ្តាលថ្នាក់ជាតិនិង ជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ កណ្តាលថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ , ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តនិង ជាតំណាង ដ៏ខ្ពង់ខ្ពស់  ឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះសីហនុផងដែរ។

លោក ឧកញ៉ា ហេង សុវណ្ណា ហៅ (ហ៊ិន ត្រឹង) និង  លោក ជំទាវ ហ៊ួត ស៊ីថា បានពាំនាំសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងចាស់ជរាដែលមានជីវភាពខ្វះខាត ដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកកបាទក្រហមជាតិកម្ពុជា ក៍ដូចជា ឯកឧត្តម សាយ សំអាល់ រដ្ឋ មន្ត្រីក្រសួងបរិស្ថាន និងជាប្រ ធានក្រុមការងារគណៈកម្មា ធិការកណ្តាលថ្នាក់ជាតិ ចុះជួយពង្រឹងខេត្តព្រះសីហនុ ក៍ដូចជាឯកឧត្តម ជាមហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម  គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុដែលឯកឧត្តមទាំងបី តែងតែយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានក៏ដូចជាបងប្អូន កងទ័ព  (ជើងទឹក,ជើងគោក និង កងទ័ពជើង អាកាស)  ជា ពិសេស យកចិត្តទុកដាក់លើកុមារ ស្ត្រីមាន ផ្ទៃពោះ. ចាស់ជរាដែលមានជីវភាពខ្វះខាត  ដោយមិនទុកឱ្យប្រជា ពលរដ្ឋណាម្នាក់ខ្វះខាតស្បៀង អាហារ នោះឡើយ។

ដូចគ្នានេះដែរ លោក វិរៈនាវីឯក ថោង បាន ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការ មូលដ្ឋាន សមុទ្រ បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ បានលទ្ធផលល្អប្រសើរដោយទប់ស្កាត់បានការរាលដាលឆ្លង ចូលក្នុង សហគមន៍ ព្រមទាំងបានព្យាបាលអ្នកដែលបានឆ្លងជម្ងឺនេះឲ្យជាសះស្បើយស្ទើរតែទាំងអស់ ។ ក៏ប៉ុន្តែ ពិភពលោកទាំងមូលក៏ដូចជាតំបន់របស់យើងនេះការរីករាលដាលឆ្លងជម្ងឺនេះនៅមានអត្រាខ្ពស់នៅឡើយ។ ដូច្នេះហើយ កម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ចួននូវរាល់ការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ។

អំណោយដែលក្រុមការងារថ្នាក់កណ្ដាលនាំយកមកចែកជូន មន្ទីរពេទ្យមូលដ្ឋាន សមុទ្រ និង ជូនអង្គភាព កងកាំភ្លើងធំ ការពារអាកាស នាពេលនេះ  គឺជាការបន្តចូលរួមចំណែក និងគាំទ្រដល់ អង្គភាពក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។

អំណោយ ផ្តល់ ជូនមន្ទីរមូលដ្ឋាន សមុទ្ររួមមាន៖  អំពូល សឡា ចំនួន ៤ កំផ្លេ សំរាប់បំភ្លឺនៅក្នុងមន្ទីរពេទ្យ គិតជាទឹកប្រាក់អស់ ចំនួន ១៥០០០០០៛(មួយលានប្រាំសែនរៀល) និង  ជួយឧបត្ថម  ថវិកា ចំនួន ១.០០០.០០០៛បន្ថែមទៀត សំរាប់ ចែកជូនដល់ បុគ្គលិក នៅក្នុងមន្ទីរពេទ្យ។ នៅព្រឹកថ្ងៃដដែលនេះដែរ លោកឧកញ៉ា ហេង សុវណ្ណា  ហៅ (ហ៊ិន ត្រឹង) និង លោក ជំទាវ ហ៊ួត ស៊ីថា  លោក វិរៈនាវីឯក ថោង បាន និង លោក ស្រី បានចុះសួរសុខទុក្ខ និង នាំយកអំណោយ ជូនអង្គភាព  កងកាំភ្លើងធំ ការពារអាកាស។ អំណោយ ទាំង នោះរួមមាន៖ ម៉ាស៊ីន ស្គែនកំដៅ និង បាញ់អាល់កុល  មួយគ្រឿង និង ថវិកា១.០០០.០០០៛(មួយលាយរៀល)សំរាប់ប្រើប្រាស់នៅក្នុងអង្គភាព ផងដែរ។

ស្ថិតក្នុងឱកាសនោះដែរ លោក ឧត្តមនាវីត្រី
គី  យ៉ាដេតនាយរងសេនា ធិការ  ទទួល បន្ទុក មន្ទីរពេទ្យ, លោក វិរៈនាវីទោ ឡី សារិទ្ធិ  ប្រធានមន្ទីរពេទ្យ មូលដ្ឋាន សមុទ្រ និង លោក
វរៈនាវីឯក អឿ សារឿន ប្រធានអង្គភាព  កងកាំ ភ្លើងធំ ការពារដែន អាកាស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ ដែលដឹកនាំដោយ  លោកឧកញ៉ា ហេង សុវណ្ណា ហៅ (ហ៊ិនត្រឹង)  និង លោក ជំទាវ ហ៊ួត ស៊ីថា លោក វិរៈនាវីឯក ថោង បាន និង លោក ស្រី ដែលបានយកចិត្តទុកដាក់ ជាមួយនិងជីវភាព ផ្សាភ្ជាប់បញ្ហាសង្គម នាពេលនេះ លោក ទាំង៣រូប សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកប្រោសប្រទានពរជ័យ)សិរីមង្គល វិបុល សុខ មហាប្រសើរ ជូនចំពោះ ក្រុមការងារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២១   សូមលោកឧកញ៉ា ហេង សុវណ្ណា  ហៅ (ហ៊ិន ត្រឹង) និង  លោក ជំទាវ ហ៊ួត ស៊ីថា លោក វិរៈនាវីឯក ថោង បាន និង លោកស្រីមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និង មានកម្លាំងខ្លាំងក្លាឈ្នះអស់មារសត្រូវគ្រប់ទិសទី។យើងសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកនិងទេវតារក្សាព្រះរាជាណា ចក្រកម្ពុជា សូមប្រសិទ្ធិពរ បវរមហាប្រសើរជូន ចំពោះលោកឧកញ៉ា និង លោកជំទាវ , លោក – អ្នកស្រី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ ៖អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ មនោរាហ៍