លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ តាមប្រព័ន្ធវីដេអូ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា វៀតណាមលើកទី១៨ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣៣ ខែធ្នូ ឆ្នាំ ២០២០ ម្សិលមិញ តាមរយៈប្រព័ន្ធវីដេអូ អនឡាញ។

មុននឹងបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុននិងឯកឧត្តម ផាន ប៊ិញមិញ បានរួមគ្នាចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មការចម្រុះកម្ពុជា វៀតណាម និងបានផ្លាស់ប្ដូរលិខិតូករណ៍នៃការផ្ដល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ខាងក្រោមនេះ ជាសេចក្រីប្រកាសព័ត៌មានទាំងស្រុងស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា វៀតណាមលើកទី១៨ ៖