អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅខណ្ឌច្បារអំពៅ

ភ្នំពេញ: អគ្គីភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍អគ្គីភ័យឆាបឆេះខាងលើនេះបានកើតឡើងកាលវេលាម៉ោង៩នឹង០០នាទីព្រឹកថ្ងៃទី២១-១២-២០២០ ចំណុចផ្ទះលេខ១៥E2 និងផ្ទះលេខ ១៩១E2 ផ្លូវ៣៦៧ កែង៦៣១ ភូមិព្រែក សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
១-មា្ចស់ផ្ទះលេខ១៥E2 ឈ្មោះឡាំ អ៊ាមខេង ភេទស្រី អាយុ៤៩ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ។
២-ម្ចាស់ផ្ទះលេខ១៩១E2 ឈ្មោះប៊ុត ធួក ភេទ ស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ។
មូលហេតុឆេះ ៖ បណ្តាលមកពី ឆ្លងចរន្ត អគ្គីសនី។
ប្រភេទសំណង់: ថ្មក្រោម ឈើលើប្រក សង្ក័សី។ខូចខាតសំភារៈ ផ្ទះលេខ១៥E2 ឆេះឈើប្រក់ស័ង្កសីទំហំ ៥x១៥អស់ទាំងស្រុង ខូចខាត ទូរទស្ស ១គ្រឿង,ទូឈើ២,គ្រែឈើ២,កង្ហា៣, ឯកសារប័ណ្ណស្នាក់នៅឆេះទាំងអស់១គ្រួសារ និងចានឆ្នាំងមួយចំនួន។
ខូចខាត សំភារៈ ផ្ទះលេខ១៩១E2 គ្រែឈើ១,ទូឈើ២,សាឡុង១ឈុត,កង្ហា២។

ប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័២១គ្រឿង
– រថយន្តការិ. អគ្គិភ័យ រាជធានី ០៨គ្រឿង ប្រេីទឹកអស់១៦ឡាន ស្មេីនឹង៦៤ម៉ែត្រគូប។
-រថយន្តកងរាជអាវុជហត្ត ០៣គ្រឿង មិនប្រើទឹកទេ។
-រថយន្តបុរីប៉េងហួត០២គ្រឿង ប្រើទឹកអស់០២ឡាន ស្មើនឹង១២ម៉ែត្រគូប។
-រថយន្តជ្រោយចង្វា០១គ្រឿង ប្រើទឹក១ឡាន ស្មើ៦ម៉ែត្រគូប។
-រថយន្តកោះពេជ្រ០៤គ្រឿង ប្រើទឹកអស់៤ឡាន ស្មើនឹង២៤ម៉ែត្រគូប។
-រថយន្តនាយកដ្ឋានពន្លត់អគ្គីភយ័០២គ្រឿង ប្រើទឹកអស់២ឡាន ស្មើនឹង១២ម៉ែត្រគូប។
-រថយន្តសាលាខណ្ឌច្បារអំពៅ០១គ្រឿង ប្រើទឹក១ឡាន ស្មើ៤ម៉ែត្រគូប។
+ពន្លត់ចប់ នៅម៉ោង១០និង១៥នាទីៃថ្ងដដែល។ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះខាងលើនេះដែរមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈប៉ុណ្ណោះ៕