មានមនុស្សស្លាប់២២នាក់ និងរបួស២៤នាក់ ពីការបាក់រលំអាគារ៧ជាន់ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់ក្រុងព្រះសីហនុទាំងយប់កណ្តាលអាធ្រាត តាមមធ្យោបាយរថយន្ត និងបានចុះទៅពិនិត្យផ្ទាល់ភ្លាមៗ ដល់ទីតាំងបាក់រលំអាគារមានកំពស់៧ជាន់ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជិត៥០នាក់។
ចំពោះក្រុមប្រតិបត្តិការសង្គ្រោះ ក៏កំពុងបន្តការងារជីកកកាយកាកសំណល់អាគារចេញពីគំនរបាក់បែក ដោយយកចិត្តទុកដាក់។
សមត្ថកិច្ចបានឱ្យដឹងថា រហូតមកដល់ម៉ោង ០១ និង៣០នាទី ថ្ងៃទី២៤ ខែមិថុនានេះ សាកសពជនរងគ្រោះបានកើនដល់ ២២នាក់ និងរបួស ២៤នាក់ ស្រី២នាក់។...
Updated បាក់អាគារកំពស់៧ជាន់នៅខេត្តព្រះសីហនុ ស្លាប់១៧នាក់ និងរបួស២៤នាក់ គិតត្រឹមម៉ោង៦:០០នាទីព្រឹកថ្ងៃទី២៣ មិថុនា
ខេត្តព្រះសីហនុ៖ Updated: ការិយាល័យអ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងពីហេតុបាក់សំណង់អាគារកំពុងសង់ថ្មីកំពស់៧ជាន់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីម៉ោងជិត ៥ព្រឹកថ្ងៃទី២២ ខែមិថុនា គិតមកដល់ម៉ោង ១២ និង៤០នាទី យប់ឆ្លងចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមសង្គ្រោះបានរកឃើញមនុស្សស្លាប់កើនដល់ ១៥នាក់ ស្រី៣នាក់និងរបួស២៤នាក់ ស្រី២នាក់ សរុបទាំងមនុស្សស្លាប់ និងរបួសមានចំនួន៣៩នាក់។
ប៉ុន្តែតាមការបញ្ជាក់ របស់លោក ជួន...