ថ្ងៃ អាទិត្យ ទី ២២ ខែ ធ្នូ ឆ្នាំ២០២៤

កម្ពុជា-ចិន

ព្រឹកនេះរថយន្ត និងសម្ភារយោធាជាជំនួយឥតសំណងពីក្រសួងការពារជាតិចិន នឹងត្រូវប្រគល់ជូន ក្រសួងការពារជាតិកម្ពុជា

 (ភ្នំពេញ)៖ រថយន្ត និងសម្ភារយោធាមួយចំនួនធំ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារ ជាតិ នៃសាធាររដ្ឋប្រជាមានិតចិន នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។ ពិធីប្រគល់ និងទទួលសម្ភារយោធានេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក...

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា កម្ពុជានៅតែបន្តធ្វើទំនើបកម្មមូលដ្ឋានជើងទឹករាម ទៅមុខជានិច្ច

 (ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះ អាងថា កម្ពុជានឹងនៅតែបន្តធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ទៅមុខជានិច្ច ដើម្បីពង្រឹង សមត្ថភាពកងទ័ព លើកិច្ចការការពារអធិបតេយ្យភាពរបស់ខ្លួន។

ប្រទេសកាតា បង្ហាញបំណងលើកកម្ពស់ការវិនិយោគ និងធុរកិច្ចជាមួយកម្ពុជា

 (ភ្នំពេញ)៖ កាតាប្រទេសដែលមានសេដ្ឋកិច្ចដ៏រីកចម្រើនមួយនៅតំបន់មជ្ឈឹមបូព៌ា បានបង្ហាញ បំណងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការវិនិយោគ និងផ្នែកធុរកិច្ចឱ្យកាន់តែល្អប្រសើរ បន្ថែមទៀតជាមួយប្រទេសកម្ពុជា។ បំណងនេះត្រូវបានលើកបង្ហាញនៅក្នុងជំនួបពិភាក្សាការងារវាងសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា និងលោក Sheikh Mohammed bin...

លោក វ៉ាង យី ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា

 (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ព្រះ អង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូន លោក វ៉ាង យី ទីប្រឹក្សារដ្ឋ...

ឯកអគ្គរដ្ឋទូតចិនប្រចាំអង់គ្លេស ព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ សមាជិកសភាអង់គ្លេស មកកាន់កោះតៃវ៉ាន់, នេះបើតាមកាសែត The Guardian

 (ឡុងដ៏)៖  យោងតាមការដកស្រង់ផ្សាយចេញពីកាសែតអង់គ្លេស ដឺ ហ្គាឌៀន (The Guardian) នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ គឺឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេស លោក ហ្សិន ហ្ស៉ីអ៊ីហ័ង (Zheng Zeguang) បាននិយាយថា ចិនប្តេជ្ញាថានឹងឆ្លើយតបដោយផលវិបាកយ៉ាងធ្ងន់ធ្ងរ...

រុស្ស៊ី ថាប្រមុខការទូតរបស់ខ្លួន នឹងធ្វើទស្សនកិច្ចមកកាន់មីយ៉ាន់ម៉ា តែមិនបង្ករឿងដូចលោកស្រី ផេឡូស៊ី ទេ

 (មូស្គូ)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន RT បញ្ជាក់អោយដឹងថា ក្រសួងការបរទេស រុស្ស៉ី នៅថ្ងៃអង្គារនេះបាននិយាយថារដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ នឹងបំពេញ ទស្សនកិច្ចទៅកាន់ ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៣ ខែសីហានេះ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសរុស្ស៉ីក៏បាននិយាយបែបឌឺដងដែរថា លោក ឡាវរ៉ូវ...

កូរ៉េខាងជើង ចាត់ត្រឹមតែឯកអគ្គរដ្ឋទូត មកចូលរួមកិច្ចប្រជុំក្របខ័ណ្ឌអាស៊ាន នៅកម្ពុជា

 (ភ្នំពេញ)៖ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច ប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃ ទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។ ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានចាត់តំណាងដែលមាន ឋានៈត្រឹមតែឯកអគ្គរដ្ឋទូតរបស់ខ្លួន...

មន្រ្តីជាន់ខ្ពស់សង្គមកិច្ច និយាយថា ទោះក្រសួងសម្រេចបានសមិទ្ធផលជាច្រើន តែកិច្ចការពារ និងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស មិនទាន់ឆ្លើយតបបានទាំងស្រុង នៅឡើយទេ

 (បាត់ដំបង)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងករណីក្នុងការវិលត្រឡប់ និងការធ្វើសមាហរណកម្ម» ជូនដល់មន្ត្រីរាជការនៅខេត្ត បាត់ដំបង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នាសណ្ឋាគារ ក្លាស់ស៊ី & ស្ប៉ា។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម...

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក វ៉ាង យី នឹងដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិ ការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៤ ខែកក្កដា

 (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន និងលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការប រទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងជាសហប្រធានខាងភាគីចិន នឹងដឹកនាំកិច្ចប្រជុំពេញអង្គ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា...