កូរ៉េខាងត្បូង នឹងដាក់ពង្រាយអាវុធឡាស៊ែរ ដើម្បីកម្ទេចដ្រូនកូរ៉េខាងជើង

Oplus_131072

(សេអ៊ូល)៖ កូរ៉េខាងត្បូង នឹងដាក់ពង្រាយអាវុធឡាស៊ែរ ដើម្បីបាញ់ទម្លាក់ដ្រូនកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ ដោយនឹងក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែល ដាក់ពង្រាយ និងធ្វើប្រតិបត្តិការអាវុធប្រភេទនេះនៅក្នុងយោធា។ នេះបើតាមទីភ្នាក់ងារទិញអាវុធរបស់កូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

រដ្ឋបាលកម្មវិធីទិញអាវុធរបស់កូរ៉េខាងត្បូង DAPA បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដានេះថាអាវុធឡាស៊ែរប្រឆាំងនឹងដ្រូន ដែល យោធាកូរ៉េខាងត្បូងបានអភិវឌ្ឍជាមួយក្រុមហ៊ុន Hanwha Aerospace គឺមានប្រសិទ្ធភាព និងមានតម្លៃថោកត្រឹមតែ ២០០០វ៉ុន ឬ១.៤៥ដុល្លារ ក្នុងការបាញ់ចេញម្ដង ដោយស្ងាត់ៗ និងមិនអាចមើលឃើញ។

តាម DAPA គម្រោងដាក់ពង្រាយអាវុធឡាស៊ែរខាងលើមានឈ្មោះថា «StarWars project»។ ទីភ្នាក់នេះដដែលបានបន្ថែមថា «ប្រទេសរបស់យើងកំពុងក្លាយជា ប្រទេសដំបូងគេក្នុងពិភពលោកដែលនឹងដាក់ពង្រាយ និងធ្វើប្រតិបត្តិការអាវុធឡាស៊ែរ ហើយសមត្ថភាពឆ្លើយតបរបស់យោធារបស់យើងប្រឆាំងនឹងការបង្ករឿងណាមួយ ពីដ្រូនកូរ៉េខាងជើងនឹងត្រូវបានពង្រឹងឱ្យកាន់តែខ្លាំងឡើង»