បណ្ឌិត​ កៅ គឹមហួន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤, កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២៤-២៦ ខែមករា នៅឡាវ


(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៧ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ពិធីនេះបានធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី Suanesavanh VIGNAKET រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងច័ន្ទ លោកបណ្ឌិត កៅ គឹមហួន នឹងមានជំនួបទ្វេភាគីមួយចំនួនជាមួយបណ្តារដ្ឋមន្ត្រី និងតំណាងមកពីប្រទេសសមាជិកអាស៊ាន ដៃគូសន្ទនាអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ព្រមទាំងភាគីខាងក្រៅផ្សេងទៀត សំដៅពិភាក្សារិះរកវិធី ដើម្បីពង្រឹងវិស័យទេសចរណ៍បន្ថែមទៀត នៅក្នុងតំបន់៕