(បាងកក)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ បានអោយដឹងថា នាយករដ្ឋមន្ត្រីថៃ លោក Sritha Thavisin បានប្រកាសឱ្យដឹងនៅថ្ងៃ អង្គារនេះថា ប្រទេសថៃ និងចិននឹងលើកលែងជាអចិន្ត្រៃយ៍នូវតម្រូវការទិដ្ឋាការ សម្រាប់ពលរដ្ឋនៃ ប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែមីនាឆ្នាំនេះតែម្តង។
កាលពីខែកញ្ញា ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកខ្លាំងលើ វិស័យទេសចរណ៍មួយនេះ បានលើកលែងលក្ខខណ្ឌតម្រូវចូលប្រទេស សម្រាប់ភ្ញៀវទេសចរចិន រហូតដល់ខែកុម្ភៈឆ្នាំនេះ។
លោក Thavisin បានប្រាប់អ្នកយកព័ត៌មានដូច្នេះថា «វិធានការនេះនឹងធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរមានភាពកាន់តែល្អប្រសើរឡើង»។
ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសទាំងពីរកំពុងធ្វើការដើម្បីបង្កើនការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជន តាមរយៈការលើកលែងគ្នាទៅវិញទៅមកពីតម្រូវការទិដ្ឋាការ។ អ្នកនាំពាក្យក្រសួងការបទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌ មានជាទៀងទាត់របស់ខ្លួនយ៉ាងដូច្នេះថា « អាជ្ញាធរមានសមត្ថកិច្ចនៃភាគីទាំងពីរ កំពុងទំនាក់ទំនង យ៉ាងជិតស្និទ្ធលើបញ្ហានេះ ហើយទន្ទឹងរង់ចាំការអនុវត្តអ្វីដែលពាក់ព័ន្ធ»៕