(ព័រអូប្រ៉ាំង)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣គឺ ប្រធានប្រតិបត្តិរបស់មជ្ឈមណ្ឌលសម្រាប់ការវិភាគ និងស្រាវជ្រាវសិទ្ធិមនុស្ស (CARDH) របស់ប្រទេសហៃទី បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា CARDH ត្រូវផ្អាកការងារជាបណ្ដោះអាសន្ន ដោយសារតែលក្ខខណៈគ្រោះថ្នាក់សម្រាប់បុគ្គលិករបស់ខ្លួន ខណៈសកម្មភាពអាណាធិបតេយ្យរបស់ក្រុមបងធំ កាន់តែកើនឡើងនៅក្នុងផ្នែកខ្លះនៃរដ្ឋធានីព័រអូ ប្រ៉ាំង (Port-au-Prince)។
លោក Gedeon Jean ដែលដឹកនាំប្រតិបត្តិការសិទ្ធិមនុស្សសម្រាប់ក្រុមការងារចំនួន ១៦នាក់ បាននិយាយថា សហការីរបស់លោក ត្រូវបានគេ ចាប់ជំរិតកាលពីថ្ងៃទី២៩ ខែតុលា ហើយដោះ លែងមកវិញនៅថ្ងៃទី១៧ ខែវិច្ឆិកា។ លោក Gedeon Jean បានព្រមានថាក្រុមចាប់ពង្រត់ ក៏កំពុង កំណត់គោលដៅលើអង្គការរបស់លោកផងដែរ។ លោក Gedeon Jean បានបញ្ជាក់ថា «ខ្ញុំកំពុង ត្រូវបានកំណត់គោលដៅដោយផ្ទាល់ពី ក្រុមចាប់ជំរិត»៕