(អាម៉ាន់)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គឹ រដ្ឋមន្រ្តីការបរទេសហ្ស៊កដានី លោក អៃម៉ាន់ សាហ្វាឌី (Ayman Safadi) នឹងប្រាប់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅក្នុងទីក្រុងអាម៉ាន់ នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះថា អ៉ីស្រាអែលត្រូវតែបញ្ឈប់ធ្វើសង្រ្គាមនៅតំបន់ Gaza ជាទីដែលលោក និយាយថា មានការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាម ដោយការទម្លាក់គ្រាប់បែកលើជនស៉ីវិល។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ្ស៊កដានី បានឲ្យដឹងថា លោក Safadi ធ្លាប់បាន ព្រមានអ៉ីស្រាអែលថា ការមិនត្រៀមខ្លួនដើម្បីបញ្ចប់ សង្រ្គាម កំពុងជំរុញឲ្យតំបន់នេះឆ្ពោះទៅរក សង្រ្គាម ដែលគំរាមកំហែងដល់សន្តិភាពពិភពលោក។ លោក Safadi ក៏នឹងសង្កត់ធ្ងន់នៅចំពោះមុខ លោក Blinken អំពីតម្រូវការជាបន្ទាន់ដើម្បីបញ្ឈប់សង្គ្រាមអ៉ីស្រាអែលលើតំបន់ Gaza ហើយ អ៉ីស្រាអែលត្រូវគោរពតាមច្បាប់អន្តរជាតិ៕