(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រ ដល់ការអំពាវនាវឱ្យមាន «ការផ្អាកការប្រយុទ្ធគ្នាក្នុងបុព្វហេតុមនុស្សធម៌» នៅ ក្នុងសង្គ្រាមរវាងអ៉ី ស្រាអែល និងក្រុមហាម៉ាស ដើម្បីយកអ្នកទោសចេញពីតំបន់ហ្កាហ្សា។
ប្រធានាធិបតីអាមេរិកវ័យឆ្នាំ៨០រូបនេះ ធ្វើការកត់សម្គាល់ខាងលើនៅឯពិធីជួបជុំអ្នកគាំទ្រជាង ២០០នាក់ នៅរដ្ឋ Minnesota កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) និងជាការ ឆ្លើយតបទៅនឹងស្ត្រីម្នាក់ដែលបានស្រែកដាក់រូបលោក។ ស្ត្រីរូបនេះបាននិយាយថា «ក្នុងនាមខ្ញុំជាបញ្ញវន្តជាជនជាតិ ជ្វីហ្វម្នាក់ ខ្ញុំចង់ឱ្យអ្នក (លោក បៃដិន) អំពាវនាវឱ្យមានបទឈប់បាញ់មួយក្នុងពេលនេះ» ដោយចង់សំដៅសង្រ្គាមរវាងអ៉ីស្រាអែល និង ហាម៉ាស។ ជាការឆ្លើយតប លោក បៃដិន បានលើកឡើងថា «ខ្ញុំគិតថាយើងត្រូវការការផ្អាកការ ប្រយុទ្ធគ្នា។ ការផ្អាកនេះដែលនឹងផ្ដល់ពេលវេលា ដើម្បីនាំអ្នកទោស ចេញពីទីនោះ (ហ្កាហ្សា)»៕