(UEFA)៖ តាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ អោយដឹងថា ស្ថាបន័គ្រប់ គ្រងបាល់ទាត់អឺរ៉ុប UEFA បានសម្រេចពន្យពេលការប្រកួតទាំងអស់នៅអ៊ីស្រាអែល ដែលបាន គ្រោងទុកនោះ នៅពីរសប្តាហ៍បន្ទាប់ ក្នុងគោលការណ៍គិតពីស្ថានភាពសន្តិសុខ ដែលបច្ចុប្បន្ន ប្រទេសនេះកំពុងមានភាពតានតឹងក្នុងតំបន់ដែលមានការវាយប្រហារវាងក្រុមហាម៉ាស នៅតំបន់ (GAZA), UEFA បានឲ្យដឹងថា «ដោយគិតពីស្ថានភាពសន្តិសុខ» សម្រាប់ការប្រកួតដែលត្រៀម លេងនោះមានដូចជា ការប្រកួតវគ្គជម្រុះពាន Euro 2024 ដែលក្រុមអ៊ីស្រាអែល ប៉ះក្រុមស្វីស នៅថ្ងៃទី១២ ខែតុលានេះ ត្រូវបានសម្រេចពន្យាពេលក្នុងចំណោមជំនួបប្រកួតផ្សេងៗទៀត។
ក្នុងនោះមានដូចជា ការប្រកួតវគ្គជម្រុះពានរង្វាន់កម្រិតយុវន European Under-21 Championship 2025 ដែលក្រុមយុវជនអ៊ីស្រាអែល ត្រូវប៉ះក្រុមអីស្តូនី នៅថ្ងៃទី១២ ខែតុលានេះ និងនៅថ្ងៃទី១៧ ជាការជួបក្រុមអាល្លឺម៉ង់ ជាមួយការប្រកួតពានអឺរ៉ុបកម្រិតអាយុ U17 Championship 2024 ដែលត្រៀមលេងចាប់ពីថ្ងៃទី១១-១៧ ខែតុលានេះ។
ជាមួយគ្នានេះ UEFA និងធ្វើការវាយតម្លៃអំពីស្ថានភាពនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីរកមើល ថាតើការប្រកួតជម្រុះពានអឺរ៉ុបរបស់អ៊ីស្រាអែល ប៉ះកូសូវ៉ូ អាចនិងប្រព្រឹត្តទៅបានទេនៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ។
ខណៈក្រុមជើងឯកលីគអ៊ីស្រាអែល ក្រុម Maccabi Haifa និងត្រូវជួប Villareal នៅវគ្គចែកពូល ពាន Europa League ក្នុងប្រកួតទី៣ ដែលពួកគេកំពុងនាំមុខកំពូលតារាងពូល F រកបាន ៤ពិន្ទុ បណ្តោះអាសន្នផងដែរ៕