(តៃប៉ិ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP អោយដឹងថា មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសអេស្វាទីនី នៅថ្ងៃអង្គារ ទី៥ ខែកញ្ញានេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តការទូតតែមួយគត់មួយ នេះរបស់ខ្លួន នៅក្នុងតំបន់អាហ្វ្រិក ខណៈចិនកំពុងបង្កើនសម្ពាធនយោបាយលើតៃវ៉ាន់។
ក្នុងសុន្ទរកថាមួយមុនចាកចេញដំណើរ លោកស្រី សៃ បានទទួលស្គាល់ពីសារៈសំខាន់នៃការគាំទ្រ ពីប្រទេសអេស្វាទីន នៅចំពោះមុខបញ្ហាប្រឈមអន្តរជាតិ ជាច្រើន រួមមានទាំងការកើនឡើងនៃ អំណាចផ្ដាច់ការនិយម ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ លោកស្រី សៃ បានគូសបញ្ជាក់ ដូច្នេះថា «អេស្វាទីនីតែងតែ ផ្ដល់ការគាំទ្រដល់តៃវ៉ាន់ ព្រមទាំងផ្ដល់ជំនឿចិត្ត និងភាពរឹងមាំដល់ ពួកយើង»៕