ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ នៅសីតុណ្ហភាពនៃអាកាសធាតុនៅកម្ពុជានឹងចុះមកត្រឹមចន្លោះពី ៣២-៣៧ អង្សាសេ និងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយដោយកន្លែងពីតិច ទៅបង្គួរ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ៖ ជ្រលងសម្ពាធ ទាបបង្កើនឥទ្ធិពលមកលើកម្ពុជា។ ស្ថានភាពបែបនេះ និងតាមការព្យាករនៅក្នុងសប្តាហ៍ទី២ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិត ដោយជាទូទៅសីតុណ្ហភាពអតិបរមាមានពី ៣២-៣៧°C។
ក្រសួងក៏បានអំពាវនាវសូមបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាមួយគ្នានឹងធាតុអាកាសក្តៅចុះថមថយបន្តិច វិញនៅចន្លោះពេលនេះ៕