ភ្នំពេញ ៖ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៧ ខែមេសា នេះ ថា សម្តេចបានបញ្ជាឲ្យកាត់បន្ថយចំណាយនៅតាមស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើកទី២ ប្រមាណ ៤៧៥លានដុល្លារបន្ថែមទៀត ដែលសរុបទាំងលើកទី១ ស្មើនឹង ៩១៨ដុល្លារ។
សម្តេចបានថ្លែងថា« រាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង គឺលើកទី១ កាត់បន្ថយចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងម្សិលមិញនេះ ខ្ញុំចេញបញ្ជាតាមរយៈសំណើរបស់លោក អូន ព័ន្ធមុន្នីរ័ត្ន កាត់បន្ថយចំណាយ ៤៧៥លានដុល្លារទៀត ដើម្បីទាញមកដាក់ជាថវិកាបម្រុងរបស់រាជរដ្ឋាភិបាល»។
គួរកត់សម្គាល់ថា ថ្មីៗនេះ ប្រមុខរាជរដ្ឋភិបាល បានប្រកាសផ្អាកការនាំចេញអង្ករ និងស្រូវស ទៅក្រៅប្រទេស ដើម្បីត្រៀមបម្រុងទុកស្បៀងខណៈនៅទួទាំងពិភពលោក រួមទាំងកម្ពុជាផង កំពុងរីកការដាលនៃជំងឺ កូវីដ ១៩ ហើយពេលនេះទៀត សម្តេចតេជោ បាន បញ្ជាឲ្យការកាត់បន្ថយចំណាយរហូតដល់ ៥០% តែម្តងលើសម្ភារៈ និងការចុះមូលដ្ឋាន ក្នុងនោះក៏មានការកាត់បន្ថយទៅលើការចំណាយរបស់ថ្នាក់ក្រោមជាតិ ផងដែរ៕