រដ្ឋសភា នឹងប្រជុំពេញអង្គនៅថ្ងៃទី១០ មេសា ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន

ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃទី៧ ខែមរសា នេះ បានបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្ដីពី “ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” ដោយគំណត់យកនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីប្រជុំអនុម័ត មុននឹងបញ្ជូនទៅស្នើសុំការពិនិត្យ និងសម្រេចពីស្ថាប័នព្រឹទ្ធសភា។

សូមជម្រាបថា នៅថ្ងៃថ្ងៃទី៨ ខែមេសា ឆ្នាំ០២០ ស្អែកនេះ រដ្ឋសភានឹងប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ តាមសំណើរបស់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល ហើយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ សម្តេច ហេង សំរិន នឹងដឹកនាំប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ម្តងទៀតដើម្បីកំណត់ថា ថ្ងៃទី១០ ខែមេសា នឹងបើកសម័យប្រជុំពេញអង្គរដ្ឋសភាជាតិ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់នេះ រួចបញ្ជូនទៅឲ្យស្ថាប័នព្រឹទ្ធសភាអនុម័ត នៅក្នុងសប្តាហ៍នេះ៕