ក្រុមហ៊ុនចិន មួយនៅភ្នំពេញអាចផលិតម៉ាសបាន ៥០ម៉ឺនម៉ាសក្នុងមួយថ្ងៃ

ភ្នំពេញ ៖ ក្រុមហ៊ុនផលិតម៉ាស របស់ប្រទេសចិន មានទីតាំងនៅផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ អាចផលិតម៉ាសសម្រាប់មនុស្សចាស់ និងកូនក្មេង ក្នុង១ថ្ងៃបានរហូតដល់៥០ម៉ឺន ដែលមានគុណភាពល្អ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងស្រុក និងសម្រាលបន្ទុកការនាំចូលពីក្រៅប្រទេស។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានចុះពិនិត្យក្រុមហ៊ុនផលិតម៉ាសមួយនេះ កាលពីថ្ងៃទី៥ ខែមេសា សង្ឃឹមថា ក្រុមហ៊ុននេះអាចមានលទ្ធភាពផលិតម៉ាសគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការម៉ាស ខណៈកម្ពុជាកំពុងមានតម្រូវការម៉ាស ដើម្បីផ្តល់ជូនគ្រូពេទ្យ និងចែកជូនប្រជាពលរដ្ឋ ដើម្បីបង្ការការចម្លងនៃជំងឺកូវីដ១៩៕