ហ្វីលីពីន មើលឃើញថាហានិភ័យនៃជម្លោះយោធានៅតៃវ៉ាន់ គឺជាកង្វល់មួយដ៏ធំ


 (ម៉ានីល)៖ យោងតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា ​ហ្វីលីពីន កំពុងស្វះស្វែងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីដោះស្រាយការគំរាមកំហែងនានា ខណៈគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹង ទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្ត និងបន្តអនុវត្តគោលនយោបាយការបរទេសដោយឯករាជ្យ នៅក្រោមគោលនយោ បាយសន្តិសុខជាតិមានរយៈពេល៦ឆ្នាំ ដែលចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ។

គោលនយោបាយសន្តិសុខជាតិមានកម្រាស់ ៤៨ទំព័រ និងត្រូវបានអនុម័តដោយប្រធានាធិបតី ហ្វីលីពីន លោក Ferdinand Marcos Jr កាលពីពេលថ្មីៗនេះ បានគូសបញ្ជាក់ផងដែរពី «ការ ប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ស្រួចស្រាល់រវាងសហរដ្ឋអាមេរិក និងចិន ព្រមទាំងការកើនឡើងនៃ ភាពជាគូសត្រូវនឹងគ្នានៅក្នុង ចំណោមមហាអំណាចធំៗ ដែលកំពុងបង្កភាពតានតឹងភូមិសាស្ត្រ នយោបាយ។

ឯកសារដដែលនេះបានគូសបញ្ជាក់ដូច្នេះថា «ក្ដីកង្វល់ដ៏ធំក្នុងនោះក៏មានផងដែរទំនាក់ទំនងត្រើយ ទាំងសងខាងនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលជាចំណុច ក្ដៅមួយនៅក្នុងតំបន់។ ហ្វីលីពីនមានការព្រួយបារម្ភពីស្ថិរភាពសេដ្ឋកិច្ច លំហូរជនភៀសខ្លួន និងសុខមាលភានៃប្រជាជន របស់ខ្លួននៅឯបរទេស»៕