ចំនួនជនស៊ីវិលស្លាប់ក្នុងការប៉ះទង្គិចប្រដាប់អាវុធនៅស៊ូដង់កើនដល់ ៨៦៣នាក់ ជាមួយនឹងរបួស៣,៥៣១នាក់

(ខារទូម)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានប្រាប់អោយដឹងថា សហជីបវេជ្ជបណ្ឌិតស៊ូដង់បានឱ្យដឹងថា ចំនួន​អ្នក​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​រវាង​កងទ័ព​ស៊ូដង់ និង​កង​កម្លាំង​គាំទ្រ​រហ័ស (RSF) បាន​កើន​ឡើង​ដល់ ៨៦៣ នាក់​ហើយគិតត្រឹមថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០២៣

អង្គការក្រៅរដ្ឋាភិបាលមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចំនួននៃការស្លាប់របស់ជនស៊ីវិល ចាប់តាំងពីការចាប់ផ្តើមនៃការប៉ះទង្គិចគ្នាបានកើនឡើងដល់ ៨៦៣នាក់ ជាមួយនឹង របួស៣,៥៣១នាក់»

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាន និយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា មនុស្សជាង ១លាននាក់ត្រូវ បានផ្លាស់ទីលំនៅចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសា ដោយបានភៀសខ្លួនទៅ កាន់ទីតាំងដែលមានសុវត្ថិភាពក្នុង និងក្រៅប្រទេសស៊ូដង់។

របាយការណ៍ដដែលបានបន្ថែមថា ជាង ៨៤៣,១០០នាក់ ត្រូវបានផ្លាស់ទីលំនៅផ្ទៃក្នុងនៅក្នុង ប្រទេសស៊ូដង់ ហើយមនុស្សជាង ២៤៨,០០០នាក់បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសជិតខាង រួមទាំងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ឆាដ អេហ្ស៊ីប អេត្យូពី និងប្រទេសស៊ូដង់ខាងត្បូង៕