(មូស្គ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃចន្ទនេះបាននិយាយថាវោហាសាស្ត្រនុយ ក្លេអ៊ែររបស់ក្រុមប្រទេស G7 គឺមានគោលដៅដាក់សម្ពាធទាំងចិត្តសាស្ត្រ យោធា និងនយោបាយ លើទីក្រុងមូស្គូ និងទីក្រុងប៉េកាំង។
ប្រតិកម្មរបស់ក្រសួងការបរទេសរុស្ស៉ី ធ្វើឡើងឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍មួយស្ដីពីការ រំសាយអាវុធនុយក្លេអ៊ែរ ចេញផ្សាយនៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដែលអំពាវនាវឱ្យចិន និងរុស្ស៉ីមានតម្លាភាពពាក់ព័ន្ធនឹងឃ្លាំងអាវុធ នុយក្លេអ៊ែរ។ ជាការឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍នេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បាននិយាយថាសេចក្ដីថ្លែងការណ៍ខាងលើបានឆ្លុះបញ្ចាំងពីចេតនា របស់ G7 ប្រឆាំងរុស្ស៉ី និងចិន។
«វោហាសាស្ត្រស្ដីពីទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ បានបង្ហាញពីវត្ថុបំណងតែមួយគត់ គឺដើម្បី ដាក់សម្ពាធចិត្តសាស្ត្រ យោធា និងនយោបាយលើរុស្ស៉ី និងចិន ហើយកាន់តែ ច្បាស់គឺមានគោលដៅ លាបពណ៌ប្រទេសរបស់ពួកយើង»។ នេះជាការគូសបញ្ជាក់របស់លោក Sergei Ryabkov៕