ថៃ៖ ក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward ចុះអនុស្សារណៈយោគយល់ ក្រោយឈ្នះការបោះឆ្នោត
(បាងកក)៖ តាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ អោយដឹងថា គណបក្ស Move Forward និងគណបក្សនយោបាយជាដៃគូចំនួន៧ផ្សេងទៀត បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ស្ដីពីរបៀបវារៈធ្វើការ ចំនួន ២៣ចំណុច សម្រាប់រដ្ឋាភិបាលចម្រុះរបស់ពួកគេ ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ។
ប៉ុន្តែ នៅក្នុងអនុស្សារណៈទាំង២៣ចំណុចខាងលើ គណបក្ស Move Forward និងគណបក្សនយោបាយជាដៃគូចំនួន៧ផ្សេងទៀត ក្នុងនោះរួមមានទាំងគណបក្សភឿថៃ មិន បានបញ្ចូលផែនការនៃការធ្វើកំណែទម្រង់មាត្រា ១១២ ពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះចេសា្ដនោះទេ។ ចំណែក លោក Pita Limjaroenrat ជាមេដឹកនាំគណបក្ស Move Forward ក៏បានធានាដែរថាគោលនយោបាយនៃរដ្ឋាភិបាលចម្រុះរបស់លោកនឹងបំផ្លាញរដ្ឋធម្មនុញ្ញរាជានិយមថៃ ឡើយ។ តែទោះជាបែបនេះក្ដី លោកនៅតែអះអាងថាការទាមទារឱ្យមាន ការធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះចេស្ដានឹងនៅតែបន្ត ទាស់នៅត្រង់ថាគណបក្សរបស់លោកនឹងធ្វើកិច្ចការនេះតែម្នាក់ឯង៕