(តូក្យូ)៖ បណ្តាមេដឹកនាំនៃប្រទេសប្រជាធិបតេយ្យជឿនលឿនរបស់ពិភពលោក គ្រោងនឹងបញ្ចេញ ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៉ី ខណៈកំពុងជួបគ្នាសម្រាប់កិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៉ីម៉ា របស់ ប្រទេសជប៉ុនដែលជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យទីក្រុងមូស្គូទទួលខុសត្រូវចំពោះអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) និងមេដឹកនាំផ្សេងទៀតរបស់ G7 ដែលរួមមានសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស បារាំង អ៉ីតាលី និងកាណាដា ត្រូវទៅទស្សនាសារ មន្ទីរអនុស្សាវរីយ៍សន្តិភាពហ៉ីរ៉ូស៉ីម៉ា ជាទីក្រុងដែលធ្លាប់រងនូវការទម្លាក់គ្រាប់បែកបរមាណូ ក្នុង សង្គ្រាមលោកលើកទីពីរ។ ក្រោយមក មេដឹកនាំទាំងអស់ត្រូវបានគេរំពឹងថា នឹងប្រកាសដាក់ទណ្ឌ កម្មកាន់តែតឹងរ៉ឹងលើរុស្ស៉ី និងដាក់ចេញនូវយុទ្ធសាស្ត្រជជែកដេញដោល ជុំវិញសង្រ្គាមអ៊ុយក្រែន ដែលមានរយៈពេលជាងមួយឆ្នាំទៅហើយ ហើយគ្មានសញ្ញានៃការបិទបញ្ចប់នោះ។ រីឯក្រុមមន្ត្រីកំពុងធ្វើការដើម្បីឈានទៅសម្រេចបាន នូវសេចក្តីប្រកាសចុងក្រោយស្តីពីរុស្ស៉ី ក៏ដូច ជាជជែកវែកញែកលើការកំណត់និយមន័យច្បាស់លាស់អំពីប្រទេសចិន៕