(ឡុងដ៍)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ គឺ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ (Rishi Sunak) និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) នឹង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីដ៏សំខាន់មួយ នៅពេលដែលមេដឹកនាំទាំងពីរជួប គ្នានៅទីក្រុងឡុងដ៍ នៅថ្ងៃពុធនេះ។
កិច្ចព្រមព្រៀងដែលត្រៀមចុះហត្ថលេខានេះ នឹងអនុញ្ញាតឲ្យកងកម្លាំងចក្រភពអង់គ្លេសត្រូវបាន ដាក់ពង្រាយទៅកាន់ប្រទេសជប៉ុន ដែលទីក្រុងឡុងដ៍ចាត់ទុកថាជាកិច្ចព្រមព្រៀងផ្នែក ការពារដ៏ សំខាន់បំផុត រវាងប្រទេសទាំងពីរក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ។
សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់ លោក ស៊ូណាក់ ក៏បានឲ្យដឹងបន្ថែមថា មេដឹកនាំទាំងពីរ ក៏នឹងពិភាក្សាអំពីតួនាទីជាប្រធាន G7 បច្ចុប្បន្នរបស់ប្រទេសជប៉ុន និងតម្រូវការដើម្បី រក្សាការគាំទ្រ រួមសម្រាប់អ៊ុយក្រែន ផងដែរ។ គួរបញ្ជាក់ថា លោក គីស៊ីដា បានផ្តើមបំពេញទស្សនកិច្ចនៅតំបន់ អឺរ៉ុប និងអាមេរិកខាងជើង កាលពីថ្ងៃចន្ទដើមសប្តាហ៍ដែលនឹងបញ្ចប់ដោយកិច្ចប្រជុំជាមួយ ប្រធានា ធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ៕