ក្រុមប្រឹក្សាហិរញ្ញវត្ថុជប៉ុន ជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ


 (តូក្យូ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២២ បានអោយដឹងថា​ ក្រុមប្រឹក្សាហិរញ្ញវត្ថុជប៉ុននៅថ្ងៃចន្ទនេះ បានស្នើឱ្យរដ្ឋាភិបាល ឲ្យបញ្ចប់ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ដោយបង្ហាញពីការព្រួយបារម្ភអំពី ការកើនឡើងបន្ថែមទៀត នៃភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន បានកោះប្រជុំអនុគណៈកម្មាធិការមួយកាលពីថ្ងៃចន្ទ ហើយ បានស្នើឱ្យក្រុមអ្នកជំនាញចាប់ផ្តើមពិភាក្សា អំពីគិតថ្លៃដែលអាចធ្វើទៅបាន សម្រាប់ការចាក់វ៉ាក់ សាំងកូវីដ-១៩ ដូចជាជំងឺផ្តាសាយតាមរដូវ និងជំងឺឆ្លងផ្សេងៗទៀតដែរ។

ក្រសួងហិរញ្ញវត្ថុបាននិយាយថាការផ្តល់សេវាដោយឥតគិតថ្លៃបានធ្វើឱ្យមានបន្ទុកផ្នែកហិរញ្ញវត្ថុដ៏ធំមួយលើរដ្ឋាភិបាលកណ្តាល ហើយប្រជាពលរដ្ឋគួរតែផ្តល់ចំណែកខ្លះ នៃការចំណាយសម្រាប់ការ ចាក់ថ្នាំបង្កានាពេលអនាគត។

យោងតាមក្រសួង រដ្ឋាភិបាលជប៉ុនបានចំណាយប្រហែល ១៧ពាន់ពាន់លានយ៉េន (១១៦ពាន់ លានដុល្លារអាមេរិក) ដើម្បីជួយដល់សេវាវេជ្ជសាស្រ្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩​ ដែលក្នុងនោះរួមមានទាំងការចំណាយលើការធានាគ្រែពេទ្យ និងការផ្គត់ផ្គង់វ៉ាក់សាំងដោយ ឥតគិតថ្លៃ៕