(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា យោងតាមរបាយ ការណ៍ពីក្រុមប្រឹក្សាឃុំ -សង្កាត់ គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ គ.ជ.ប បានអនុញ្ញាតឱ្យភ្នាក់ ងារគណបក្សនយោបាយចំនួន៦ ដែលស្នើសុំមានចំនួន៧,៤១៩នាក់ ក្នុងនោះមានស្ត្រីចំនួន ១,៥៧២នាក់ ចូលសង្កេតមើលដំណើរការពីនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែល ទទួលបាននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។
គ.ជ.ប បានបន្តថា គណបក្សនយោបាយទាំង៦ ដែលបានស្នើសុំដាក់ភ្នាក់ងាររបស់ខ្លួនរួមមាន៖
ទី១៖ គណបក្សប្រជាជនកម្ពុជា
បានដាក់ភ្នាក់ងាររបស់ខ្លួនចំនួន ៣,៧៣៨នាក់ នៅលើ២៥ រាជធានី-ខេត្ត
ទី២៖ គណបក្សភ្លើងទៀន បានដាក់ភ្នាក់ងាររបស់ខ្លួនចំនួន ៣,៣៨៨នាក់ នៅលើ២៥ រាជធានី-ខេត្ត
ទី៣៖ គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ភ្នាក់ងាររបស់ខ្លួនចំនួន ១៧៦នាក់
ក្នុងចំណោម៧ រាជធានី-ខេត្ត
ទី៤៖ គណបក្សខ្មែររួបរួមជាតិ បានដាក់ភ្នាក់ងាររបស់ខ្លួនចំនួន ៧០នាក់
ក្នុងចំណោម៦ រាជធានី-ខេត្ត
ទី៥៖ គណបក្សយុវជនកម្ពុជា បានដាក់ភ្នាក់ងាររបស់ខ្លួនចំនួន ២៥នាក់
ក្នុងចំណោម៦ រាជធានី-ខេត្ត
និងទី៦៖ គណបក្សកម្លាំងប្រជាធិបតេយ្យ
បានដាក់ភ្នាក់ងាររបស់ខ្លួនចំនួន ២២នាក់ ក្នុងចំណោម៣ រាជធានី-ខេត្ត។
ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមបញ្ជាក់ជូនថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជី ឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុង ដំណើរការបោះឆ្នោត៕