ឯកឧត្តម ថោង ខុន ប្រជុំដាក់ផែនការឆ្ពោះទៅការបោះឆ្នោតតំណាងរាស្ត្រនៅស្រុកបារាយណ៍ និងតាំងគោក

 (កំពង់ធំ)៖ ឯកឧត្តម ថោង ខុន អនុប្រធានការងារគណបក្សចុះជួយខេត្តកំពង់ធំ និងជាប្រធាន ក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំដាក់ផែនការសកម្មភាពរបស់ក្រុមការងារគណបក្សនៃស្រុកទាំងពីរ ក៏ដូចជា ក្រុមការងារគណបក្សឃុំ ភូមិ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ៣០២៣ខាងមុខ។

ឯកឧត្តម បានពាំនាំនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការលើកឡើងនូវផែនការទាំង១១ចំណុច និងបានផ្តោតបន្ថែមទៅលើការងារគណបក្សប្រចាំ ស្រុកបារាយណ៍និងស្រុកតាំងគោកនេះ។

ឯកឧត្តម បានជំរុញឱ្យក្រុមការងារគណបក្សស្រុក ឃុំ ភូមិ ត្រូវពង្រឹងសមាជិកបក្សដែលមានស្រាប់ និងត្រូវខិតខំពង្រីកសមាជិកបក្សថ្មីៗបន្ថែមទៀត ដើម្បីពង្រីកកម្លាំងគាំទ្រគណបក្សបន្ថែមទៀត ឈានទៅសម្រេចបានជោគជ័យក្នុងការបោះឆ្នោតខាងមុខនោះ។

ជាមួយគ្នានោះ ក៏ត្រូវពង្រីកការកសាងសមាជិកបក្ស និង កសាងកម្លាំងគាំទ្រគណបក្សប្រជាជន នៅគ្រប់ទីកន្លែងទាំង ក្នុងប្រពន្ធនិងក្រៅប្រព័ន្ធបន្ថែមទៀតដែរ ដូចជាតាមមូលដ្ឋានអាជីវកម្មនានា ការដ្ឋានសំណង់ ចម្ការកៅស៊ូ កសិដ្ឋាន សហគ្រាសតូចនិងមធ្យម សេវាដឹកជញ្ជូន និងផ្សារជាដើម។

ត្រូវយកចិត្តទុកដាក់ពីការបន្តពង្រឹង និងការកសាងបក្ស «ពង្រឹងអ្នកចាស់ កសាងអ្នកថ្មី» «សមាជិក បក្សម្នាក់ សំឡេងឆ្នោតមួយសន្លឹក» ពិសេសអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ត្រូវបង្កើតកម្លាំងវាយបកទៅលើកម្លាំងបក្សប្រឆាំងជ្រុលនិយមដែលព្យាយាមបំផ្លាញសុខសន្តិភាព ស្ថិរភាពផ្ទែក្នុងសង្គម និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ។

ខិតខំពន្យល់ប្រាប់ដល់ប្រជាពលរដ្ឋពីសមិទ្ធផលនានាដល់ប្រជាពលរដ្ឋ ពិសេសការកសាងសមិទ្ធ ផលរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ក្រុមការងារ និងគណបក្សមូលដ្ឋានត្រូវខិតខំបង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ។ ត្រូវក្តាប់បានជាប្រចាំនូវស្ថានភាពជាក់ស្តែងនៃជីវភាពរបស់ប្រជាពលរដ្ឋនិងសមាជិកគណបក្សនៅតាមមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវ ហើយរកគ្រប់វិធីដោះស្រាយឲ្យបានទាន់ពេលវេលា។

ក្រុមការងារស្រុកទាំងពីរត្រូវប្រជុំគ្នាត្រួតពិនិត្យឲ្យបានទៀងទាត់នូវការអនុវត្តផែនការសម្មភាព ដែលបានដាក់ចេញឲ្យ បានស៊ីជម្រៅដល់មូលដ្ឋានភូមិ ឃុំ។មន្ត្រីរាជការ មេឃុំ ស្មៀន នគរបាលប៉ុស្ដិ៍ មេភូមិ ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ។

លើសពីនេះ លោក ថោង ខុន បានណែនាំឱ្យក្រុមការងារ និងគណបក្សមូលដ្ឋានត្រូវត្រៀមរៀបចំ ជាបណ្តើរៗនូវសម្ភារ ថវិកា បដាបក្ស មធ្យោបាយត្រៀមសម្រាប់ការបោះឆ្នោតឲ្យរួចរាល់ចាប់ពីពេល នេះតទៅ៕