អង្គភាពកងកម្លាំងពិសេសរបស់អាមេរិក ប្រកាសត្រៀមខ្លួនចូលរួមប្រយុទ្ធនៅអ៊ុយក្រែន ប្រសិន បើជម្លោះកាន់តែតានតឹង

 (វ៉ាស៊ីនតោន)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ អោយដឹងថា សារព័ត៌មាន CBS News បានដកស្រង់សម្តីមេបញ្ជាការយោធារបស់ អង្គភាពពិសេស ដែលបាននិយាយកាលពីថ្ងៃសុក្រថា កងពលធំទ័ពអាកាសទី១០១ របស់កងទ័ព សហរដ្ឋអាមេរិក នឹងមិនស្ទាក់ស្ទើរក្នុងការចូលរួមធ្វើសង្គ្រាមទៅក្នុងប្រទេសអ៊ុយក្រែនឡើយ ប្រសិន បើជម្លោះកើតឡើងរវាងរុស្ស៊ី និងអង្គការណាតូ។

អង្គភាពកងកម្លាំងពិសេសរបស់​អាមេរិក កំពុងធ្វើសមយុទ្ធយោធានៅក្នុងប្រទេសរូម៉ានី ដែលនៅជិត ព្រំដែនប្រទេសសមាជិកអង្គការណាតូ ជាមួយអ៊ុយក្រែន។

មេបញ្ជាការនៃអង្គភាពនេះ បានប្រាប់សារព័ត៌មាន CBS ថា ពួកគេនឹងត្រៀមខ្លួនជាស្រេចដើម្បីរួម ធ្វើសង្គ្រាមទៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើការប្រយុទ្ធកាន់តែ​តានតឹង​។

មិនតែប៉ុណ្ណោះពួកគេបានសង្កត់ធ្ងន់ថា ការដាក់ពង្រាយបច្ចុប្បន្នរបស់ពួកគេទៅកាន់អឺរ៉ុប ជាលើក ទីមួយហើយ ចាប់តាំងពីសង្គ្រាមលោកលើកទី២ គឺសំដៅលើ «ការការពារទឹកដីរបស់សមាជិក អង្គការណាតូ»៕