ក្រសួងសាធារណការ​ បើកកិច្ចប្រជុំជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញដំណើរការអនុវត្តគម្រោង សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យបានឆាប់រួចរាល់


 (ភ្នំពេញ​)៖​ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២​ បានដឹកនាំ គណៈកម្មការបើកប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។

នៅក្នុងកិច្ចប្រជុំនេះ​ អង្គប្រជុំបានពិនិត្យនិងពិភាក្សាលើកិច្ចព្រមព្រៀងក្របខណ្ឌ និងកំពុងពិនិត្យ ជំរុញការចរចា កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ឱ្យបានចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត៕