(មូស្គូ)៖ យោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ គឺបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញប្រធា នាធិបតីអាស៊ៃបៃហ្សង់ លោក អ៉ីហាំ អាលីយ៉េវ (Ilham Aliyev) និងនាយករដ្ឋមន្រ្តីអាមេនី លោក នីកូល ប៉ាស់ស៉ិនយ៉ាន (Nikol Pashinyan) មកកាន់ប្រទេសរបស់លោក ដើម្បីពិភាក្សាគ្នាអំពីបញ្ហា ក្នុងតំបន់បន្ទាប់ពីភាពតានតឹងកើនរវាងទីក្រុងយ៉េរ៉េវ៉ាន់ (Yerevan) និងទីក្រុងបាគូ (Baku) កើនឡើងកាន់តែខ្លាំង។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា ( Maria Zakharova) នៅថ្ងៃ ចន្ទសប្តាហ៍នេះបានគូសបញ្ជាក់ថា «ទីក្រុងម៉ូស្គូមានការព្រួយបារម្ភអំពីនិន្នាការដ៏គួរឲ្យព្រួយបារម្ភ នៅក្នុងតំបន់ ដែលជាកន្លែងដែលលោកខាងលិចកំពុងព្យាយាម ដើម្បីផ្ទេរការប្រឈមមុខដាក់គ្នាដែល បានសាកល្បងនៅក្នុងប្រទេសអ៊ុយក្រែនរួចហើយ។ ការអញ្ជើញមេដឹកនាំអាស៊ៃបៃហ្សង់ និងអាមេនី ទៅកាន់ប្រទេសរុស្ស៉ី នាពេលនេះ គឺដើម្បីពិភាក្សាអំពីបញ្ហាត្រីភាគី និងទ្វេភាគី ហើយអាចនឹងធ្វើឡើង នៅចុងខែតុលានេះ»។
ក្នុងន័យចង់ឲ្យជម្លោះដ៏យូរទស្សវត្សរ៍រវាងអាមេនី និងអាស៊ែបៃហ្សង់ ឈានដល់ទីបញ្ចប់ អ្នកនាំ ពាក្យក្រសួងការបរទេសរុស្ស៉ីរូបនេះ បានចោទប្រកាន់លោកខាងលិចថាបានបន្តវិធីសាស្រ្ត «ឥតន័យ និងបង្គាប់បញ្ជា» ដែលមិនមែនជាស្វែងរកការសម្របសម្រួល ឬដំណោះស្រាយដែលមានតុល្យ ភាពនោះទេ ប៉ុន្តែការលើកកម្ពស់ខ្លួនឯង និងការច្របាច់ករុស្ស៊ី ឲ្យចេញពីតំបន់ភូមិសាស្រ្តភាគ ខាងត្បូង៕